លោក Ryan Mason នឹងត្រូវក្លាយជា គ្រូបង្វឹកបណ្តោះអាសន្ន របស់ក្លឹបមាន់ខ្នាយមាស Spurs រហូតដល់ថ្ងៃបុណ្យគ្រិស្តម៉ាក និងមុនពេលដែលក្លឹបសម្រេចចិត្ត ជ្រើសបានគ្រូបង្វឹកថ្មីណាមួយ នេះបើយោងតាមការចេញផ្សាយ របស់ Football Insider។

ប្រភពដដែលបានសរសេរទៀតថា ការបណ្តេញចេញលោក Nuno Espirito Santo ដែលធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ នាពេលខាងមុខនេះ នៅក្រោយពេលដែលទំរង់លេង របស់ក្រុមបានធ្លាក់ចុះខ្លាំង និងជាពិសេសបរាជ័យ ក្រោមថ្វៃដៃរបស់បិសាចក្រហម Man UTD នៅក្នុងទឹកដីខ្លួនឯង ក្នុងលទ្ធផល៣ទល់នឹង០ កាលពីចុងសប្តាហ៍កន្លងមក។
គួរឲ្យដឹងដែរថាលោក Mason គឺជាគ្រូបង្វឹកម្នាក់ ដែលធ្លាប់បានដឹកនាំក្រុមនេះ អស់រយៈពេល៧ប្រកួតម្តងហើយ ដែរកាលពីក្រោយពេលដែលក្លឹប ធ្លាប់បានបណ្តេញចេញគ្រូបង្វឹក លោក Jose Mourinho ចេញនាពេលកន្លងមក៕ ប្រែសម្រួល៖ស៊ុនលី
