ក្លឹប Tottenham Hotspur ត្រូវបានសារព័ត៌មាន Sky Sports បានចុះផ្សាយអម្បាញ់មិញនេះថា បានផ្ដល់កុងត្រារយៈពេល ១៨ខែ សម្រាប់លោក Antonio Conte មកជាធ្វើអ្នកចាត់ការក្លឹបរបស់ខ្លួន។
លោក Conte ជាបេក្ខជនដែល Spurs ទាក់ទងទៅភ្លាម និងបានអញ្ជើញទៅពិភាក្សាគ្នាលើរឿងនេះ នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេសទៀតផង ក្រោយខាងក្លឹបបញ្ចប់តំណែងលោក Nuno Espírito Santo ជាអ្នកចាត់ការ។
បើយោងតាមលោក Fabrizio Romano កំពូលអ្នកកាសែតអ៊ីតាលីមួយរូបបានបង្ហោះលើបណ្ដាញសង្គមរបស់ខ្លួនកាលពីថ្មីៗនេះថា លោក Conte ហាក់បីដូចជាព្រមព្រៀងមកពិភាក្សាធ្វើជាអ្នកចាត់ការថ្មីនេះហើយ ដោយពេលនេះកំពុងចរចាគ្នាជិតចប់ហើយ ដោយកំពុងចរចាគ្នារឿងប្រាក់ខែ និងកុងត្រាជាដើមឲ្យច្បាស់លាស់បន្ថែមទៀត៕ http://ប្រភព៖sabay