ខ្សែប្រយុទ្ធ Cristiano Ronaldo បានបន្ដជួយសង្គ្រោះតំណែង របស់លោក Ole Gunnar Solskjaer ទៀតហើយ ដោយរកបាន២គ្រាប់ម្នាក់ឯង ជួយ Man Utd ស្មើ Atalanta ២-២ ក្នុងពានរង្វាន់ UEFA Champions League ។

លេងនៅទឹកដីអ៊ីតាលី ក្រុម Atalanta ធ្វើបានល្អណាស់ដោយនាំមុខ ទៅលើក្រុម Man Utd បានមុននៅនាទី១២ ប៉ុន្តែក៏ត្រូវ Ronaldo តាមបានស្មើវិញ នៅចុងម៉ោងនាទី៤៥+១។ ឈានដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបើកការនាំមុខសារជាថ្មី នៅនាទី៥៦ ដោយ Zapata ប៉ុន្តែក៏ត្រូវ Ronaldo ដដែលនេះ រកគ្រាប់បាល់តាមស្មើបានទៀត នៅនាទី៩០+១។ ដោយចប់ការប្រកួត Atalanta ២-២ Man Utd ។
ការរកបាន២គ្រាប់ តាមស្មើនេះដែរ ត្រូវបានគេមើលឃើញថា លោក Ole ពិតជាសំណាងមែន ដែលមាន Ronaldo ក្នុងក្រុមនិងតែងតែរកគ្រាប់បាល់ ជួយជានិច្ច។ ជាមួយលទ្ធផលស្មើនេះដែរ បិសាចក្រហមបន្ដឈរកំពូលតារាង មាន៧ពិន្ទុ ឆ្លងកាត់៤ប្រកួត។ ខណៈដែលក្រុមលេខ២ Villareal វិញ មាន៧ពិន្ទុដែរ Atalanta មាន៥ពិន្ទុ នៅលេខ៣៕ Source: Sabay

