កីឡា

Tuchel នៅតែចង់ បានបន្ថែមទៀតពី Ziyech

កីឡាករខ្សែប្រយុទ្ធ សញ្ជាតិម៉ារ៉ុក Hakim Ziyech កាលពីយប់មិញនេះ បានស៊ុតបញ្ចូលទីគ្រាប់ដំបូង របស់ខ្លួន ដែលខកខាន អស់រយៈពេលជាង៣ខែមកហើយ ហើយក៏ជាគ្រាប់បាល់ នៅក្នុងការប្រកួតដ៏សំខាន់ របស់តោខៀវ Chelsea ផងដែរ ។

នៅក្រោយការ ប្រកួតគ្រូបង្វឹកតោខៀវ Chelsea លោក Thomas Tuchel បានធ្វើការសរសើរយ៉ាងខ្លាំង ចំពោះកីឡាករ Ziyech ជាពិសេសចំពោះទំរង់លេង របស់គាត់នៅពេលនេះ ប៉ុន្តែក៏បានព្រមានដែរថា លោកចង់ឃើញនូវទំរង់ លេងរបស់កីឡាករ ដែលល្អប្រសើរជាងនេះ។

Ziyech ស៊ុតបញ្ចូលទីគ្រាប់តែមួយគត់ ក្នុងការប្រកួតយប់មិញនេះ យកឈ្នះ Malmo ដែលជាគ្រាប់ជ័យជំនះ ក្នុងក្របខណ្ឌពានរង្វាន់ Champions Leauge និងក៏ជាគ្រាប់បាល់ដំបូង តាំងតែពីខែសីហាផងដែរ ដែលខ្សែប្រយុទ្ធរូបនេះខកខាន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top