កីឡា

RB Leipzig បានបាល់១១ម៉ែត្រ ចុងក្រោយតាមស្មើ PSG

ម្ចាស់ផ្ទះ RB Leipzig បាននាំមុខគ្រាប់បាល់ដំបូង តាំងតែពីនាទីទី៨ដោយកីឡាករ Nkunku ទៅលើក្រុមភ្ញៀវ PSG ប៉ុន្តែមិន២០នាទីផងកីឡាករហូឡង់ Wijnaldum បានតាមយកស្មើវិញ នៅនាទីទី២១។

ម្ចាស់ផ្ទះអាចគ្រប់គ្រងបាល់បានរហូតទៅដល់៥៣ភាគរយ នៅក្នុងការប្រកួតជម្រុះ Champions League យប់មិញនេះនិងអាចស៊ុតបានទៅដល់៦ដង និងចំគោលដៅ ដល់ទៅ៦ដងខណៈដែលក្រុម PSG អាចស៊ុតបានត្រឹមតែ៤ដង និងចំគោលដៅតែ១ដងប៉ុណ្ណោះ។

បច្ចុប្បន្ននៅក្រុមគ្រុបនេះ Man City មាន៩ពិន្ទុនាំមុខគេនិង PSG មាន៨ពិន្ទុខណៈដែល Club Brugge មាន៤ពិន្ទុនិងចុងក្រោយគេគឺ RB Leipzig មានតែ ១ពិន្ទុដែលបានពីប្រកួតយប់មិញនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top