កីឡា

Dembele ត្រឡប់មកវិញភ្លាម របួសវិញភ្លាម បង្ហាញខ្លួនបានត្រឹម ២៥នាទី

កីឡាករខ្សែប្រយុទ្ធអន្តរជាតិសញ្ជាតិបារាំង Dembeleទីបំផុតក្រោយសម្រាកព្យាបាល អស់រយៈពេលជាយូរមកហើយនោះគឺអាចវិលត្រឡប់មក ចូលរួមការប្រកួត សាជាថ្មីវិញហើយជូនក្លឹប Barcelona ក្នុងការប្រកួត Champions League ។

បុរសវ័យ២៤ឆ្នាំរូបនេះទោះបីជាយ៉ាងណាក្តីបាន បង្ហាញខ្លួនត្រឹមតែ២៥នាទីប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ម្តងទៀតលើកនេះហើយក៏បានទទួលរងរបួសសាជាថ្មី និងត្រូវបាន បញ្ចូនទៅកាន់បន្ទប់ព្យាបាល ម្តងទៀតផងដែរ។

យោងតាមការបញ្ជាក់របស់ Barcelona តាមរយៈវេបសាយផ្លូវការបានឲ្យដឹងថាទាំង Sergio Dest និង Ousamne Dembele គឺសុទ្ធតែបានទទួលរងរបួសហើយនឹង មិនអាចបង្ហាញខ្លួនក្នុងការហ្វឹកហាត់ ឬការប្រកួតវិញភ្លាមបាននោះទេ។

នេះមានន័យថាកីឡាកររូបនេះ នឹងមិនអាចប្រកួតលេងឲ្យ Barcelona ក្នុងលីគឡើយ ដែលត្រូវប៉ះនឹងក្រុម Celta Vigo នាយប់ថ្ងៃសៅរ៍នេះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top