ក្លឹប Newcastle United កាន់តែកៀកមែនទែន ហើយក្នុងការប្រកាសលោក Eddie Howe ជាអ្នកចាត់ការថ្មីរបស់ពួកគេ បន្ទាប់ពីបណ្ដេញលោក Steve Bruce ចេញកាលពីខែមុន។
Newcastle បានកែប្រែមុខមាត់ថ្មី បន្ទាប់ពីទទួលបានម្ចាស់ថ្មី ដែលជាព្រះអង្គម្ចាស់ Mohammed Ben Salman។ ក្លឹបមួយនេះត្រូវបានគេមើលឃើញថានឹងដើរតាមគន្លងរបស់ PSG មិនខាន ដោយត្រៀមចំណាយប្រាក់ជាច្រើន កសាងក្រុមឡើងវិញ ឱ្យក្លាយជាក្រុមខ្លាំងនៅអង់គ្លេសនិងអឺរ៉ុប។ បច្ចុប្បន្ន ពួកគេក៏ចាប់ផ្ដើមគម្រោងបណ្ដើរៗ ទៅហើយក្នុងការកែប្រែក្លឹបនេះ ។
ដោយថ្នាក់ដឹកនាំកំពុងចរចាយកលោក Eddie Howe ដែលជាអតីតអ្នកចាត់ការក្រុម Bournemouth មកដឹកនាំ ហើយទទួលបានដំណឹងថា ការចរចាត្រូវគ្នាហើយអស់។ បុរសវ័យ៤៣ឆ្នាំ បានយល់ព្រមកុងត្រាដឹកនាំក្រុម Newcastle នេះចំនួន២ឆ្នាំកន្លះ។ ការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ៕