កីឡា

វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល និងចៅក្រមកីឡាអត្តពលកម្មកម្រិតមូលដ្ឋាន ឆ្នំា២០២១ បញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាអត្តពលកម្មកម្រិតមូលដ្ឋាន ឆ្នំា២០២១តាមប្រព័ន្ធ ZOOM បានបញ្ចប់ដោយជោគជ័យក្នុងឳកាសបិទនេះអញ្ជើញចូលរួមពីសំណាក់លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត លោក ធម្ម អង្គារ៉ា ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការបច្ចេកទេស និងបណ្តុះបណ្តាលនៃសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត និង- លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងជាគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់នៃសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត។

កញ្ញា កែវ មនោរម្យ អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា ដោយបានការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត សហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាអត្តពលកម្មកម្រិតមូលដ្ឋាន ឆ្នំា២០២១ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៣៥នាក់ ក្នុងនោះ ស្រី ២នាក់។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធ ZOOM ។

ឆ្លងតាមដំណើរការវគ្គរយៈពេល០៣ថ្ងៃយើងសង្កេតឃើញថា សិក្ខាកាមទាំងអស់៖មានការយកចិត្តទុក្ខដាក់ ប្រឹងប្រែងសិក្សាទៅតាមកម្មវិធីដែលគ្រូឧទ្ទសបានរៀបចំ មានការចូលរួមយ៉ាងផុលផុសក្នុងកំឡុងពេល៣ថ្ងៃនេះ មានការធ្វើតេស្តិ៍សរសេរតាមរយៈ Google form និងផ្ទាល់មាត់ ដើម្បីវាស់ស្ទង់ចំណេះដឹងដែលបានសិ ក្សា អស់រយៈពេល៣ និងតាមរយៈឆ្លងកាត់វគ្គសិក្សាចំនួន០៣ថ្ងៃមក វគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានទទួលបានសិក្ខាកាមកម្រិតល្អ ៦០ ភាគរយ និងមធ្យម ៤០ភាគរយ។

កញ្ញាបានបន្តថា បន្ថែមពីនោះ សិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹងជាច្រើន ដើម្បីអភិវឌ្ឍកម្រិតជំនាញបច្ចេកទេសផ្នែកអាជ្ញាកណ្តាល និងចៅក្រមកីឡាអត្តពលកម្មកម្រិតមូលដ្ឋាន និងបទពិសោធន៍ល្អៗដែលលោកគ្រូឧទ្ទេសរបស់យើងទាំងអស់បានបង្ហាញដល់សិក្ខាកាម។ ហើយក្រោយបញ្ចប់ការសិក្សា សិក្ខាកាមទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាមួយសន្លឹកសម្រាប់បន្តការអភិវ ឌ្ឍ ខ្លួនបន្តទៀត។ សិក្ខាកាមទាំងអស់ដែលបានចូលរួមក្រេបយកនូវចំណេះដឹងនិងបទពិសោធន៍ល្អៗជាច្រើន ដើម្បីអភិវឌ្ឍកីឡាអត្តពលកម្មឲ្យកាន់តែមានការរីកចម្រើនដូច បណ្តា លប្រទេសលើសកលលោក។ដោយ៖លី ភីលីព

Most Popular

To Top