កីឡា

ភ្នាក់ងារ Ramos បញ្ជាក់កីឡាករ នឹងមិនដើរ ចេញពី PSG ឡើយ

យោងតាមការបញ្ជាក់ របស់បងប្រុស នឹងត្រូវជាភ្នាក់ងារ របស់កីឡាករ Sergio Ramos ផងនោះលោក Rene បានអះអាងហើយថា
កីឡាករអេស្បាញរូបនេះ នឹងមិនដើរចេញពី PSG ឡើយទោះបីជារបួស និងមិនទាន់បានបង្ហាញខ្លួន លេងនៅទីនេះនៅឡើយក្តី។

គួរឲ្យដឹងដែរថា មកដល់ពេលនេះគិតចាប់តាំង តែពីបានផ្ទេរ មកចូលរួមជាមួយនឹងក្លឹប PSG ពីក្លឹប Real Madrid មកកីឡាករ Ramos
នៅមិនទាន់បានបង្ហាញខ្លួន សូម្បីតែមួយនាទីនៅឡើយ ដោយសារបញ្ហារបួស គិតចាប់តាំងតែពីរដូវក្តៅមក។

បញ្ហានេះទាំងនេះ បានបង្កឲ្យក្លាយទៅជាសំណូរថា តើខ្សែការពារជនជាតិ អេស្បាញរូបនេះ នឹងអាចបន្តមានវត្តមាន នៅបារាំងនេះរហូត ដល់ចុងបញ្ចប់
នៃកុងត្រាឬយ៉ាងណា ។

កីឡាករវ័យ៣៥ឆ្នាំរូបនេះ បានចុះហត្ថលេខាកុងត្រា រយៈពេល២ឆ្នាំជាមួយនឹងម្ចាស់ពានរង្វាន់ លីគកំពូលបារាំង Ligue 1 ប៉ុន្តែភ្នាក់ងារលោក Rene
បានអះអាងបែបនេះថា គ្មានបញ្ហាអ្វីនោះឡើយ ចំពោះរបួសរបស់គាត់វា គឺជាបញ្ហាខាងក្រៅប៉ុណ្ណោះ ហើយគាត់នៅតែបន្តអាចលេង បានជាមិនខាននាពេលខាងមុខ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top