កីឡា

Sergio Ramos ពិចារណា ក្នុងការត្រឡប់ទៅក្លឹប Sevilla វិញ

ប្រភព ៖Xinhua

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករជើងចាស់ ខ្សែការពារ Sergio Ramos ដែលមានកុងត្រា នឹងត្រូវបញ្ចប់ ទៅហើយជាមួយនឹងក្លឹបបារាំង PSG ទំនងជាអាចត្រលប់មកលីគកំពូល អេស្បាញវិញ ហើយនៅរដូវកាលក្រោយនេះ។

Ramos បានចូលរួមជាមួយនឹង​  PSG ដោយមិនមានតម្លៃខ្លួនឡើយ កាលពីឆ្នាំ២០២១ពីក្លឹបយក្សអេស្បាញ​​ Real Madrid ហើយរយៈពេល២រដូវកាល មកនេះគាត់បានបង្ហាញស្នាដៃយ៉ាងល្អ នៅបារាំងក្នុងនាមជាកីឡាករខ្សែការពារ ដ៏មានបទពិសោធម្នាក់។

ទោះបីជាមានព័ត៌មាន អំពីការចាកចេញពីបារាំង ទៅលីគកំពូលអារ៉ាប៊ីសាអូឌីត ក្តីប៉ុន្តែនៅនាទីទីចុងក្រោយនេះ គេជឿជាក់ថា Ramos នឹងអាចធ្វើការផ្លាស់ប្តូរចិត្តហើយ ត្រឡប់មករួមរស់ជាមួយនឹង ក្លឹបចាស់របស់គាត់វិញគឺ Sevilla ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top