កីឡា

Newcastle តែងតែគ្រូបង្វឹកថ្មី បានសម្រេចកុងត្រា រហូតដល់ឆ្នាំ២០២៤

ទីបំផុតការស្វែង រកគ្រូបង្វឹកថ្មី ដើម្បីជំនួសតំណែង របស់លោក Steve Bruce គឺត្រូវបានធ្វើឡើង បានជោគជ័យ ហើយជាមួយនឹង
អតីតគ្រូបង្វឹករបស់ក្លឹប Bournemouth ម្នាក់ដើម្បីវិលត្រឡប់ មកកាន់លីគកំពូលនេះសាជាថ្មី ។

The Goal បានអះអាងថា Newcastle បានធ្វើការតែងតែលោក Eddie Howe ជាគ្រូបង្វឹកថ្មីរបស់ក្លឹប ជាមួយនឹងកុងត្រាដែលមាន
សុពលភាពប្រមាណជា២ឆ្នាំកន្លះ រហូតដល់ឆ្នាំ២០២៤ ។

គួរឲ្យដឹងដែរថា Newcastle បានប្រកាសបណ្តេញចេញលោក Steve Brunce កាលពីថ្ងៃទី២០ ខែតុលា កន្លងមក ពោលក្នុងការប្រកួតលើក
ទី១០០០ក្នុង នាមជាគ្រូបង្វឹកអាជីពហើយ ក៏ក្នុងរយៈពេលប៉ុន្មានថ្ងៃ ប៉ុណ្ណោះក្រោយការមកដល់ របស់ចម្ចាស់ក្លឹបថ្មីជាសេដ្ឋីជនជាតិអារ៉ាប់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top