Mohamed Salah ខ្សែប្រយុទ្ធរបស់ក្លឹប Liverpool បានឈ្នះពានពានគ្រាប់បាល់ឆ្នើម បន្ថែមពីលើពានកីឡាករឆ្នើមប្រចាំខែតុលារបស់ Premier League នៅក្នុងថ្ងៃនេះជាមួយគ្នាតែម្ដង។
គ្រាប់បាល់ដែលធ្វើឲ្យកីឡាករ Liverpool រូបនេះឈ្នះពានមួយនេះគឺនៅក្នុងការប្រកួតតទល់នឹងក្លឹប Manchester City កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ក្នុងលទ្ធផលឈ្នះ ២-២ ដោយខ្សែប្រយុទ្ធរូបនេះបានញាក់ដាច់អស់នូវខ្សែការពារ Man City និងបានស៊ុតមួយជើងចូលនៅនាទីទី៧៦ នៅក្នុងប្រកួតនេះ។
នេះជាលើកទី២ហើយដែល Salah បានឈ្នះពានគ្រាប់បាល់ឆ្នើមនេះ ដោយកាលពីលើកដំបូង កីឡាករនេះឈ្នះនៅខែមករា ឆ្នាំ២០២១កន្លងទៅនេះ៕
ប្រពភ៖ sabay