កីឡា

Arteta សង្ឃឹមថាលោក Wenger វិលត្រឡប់មកវិញធ្វើការងារធំមួយនៅក្លឹប

កាំភ្លើងធំ Arsenal បានរកឃើញទំរង់លេង ដ៏ល្អរបស់ខ្លួនវិញហើយក្រោម ការដឹកនាំរបស់លោក Mikel Arteta ខណៈដែលបច្ចុប្បន្ន
កំពុងស្ថិតនៅលេខរៀងទី៥ក្នុងតារាងកំពូល និងកំពុងសម្លឹងមើលឃើញឱកាសទៅលេងនៅ Champion Leagues។

ការអភិវឌ្ឍនេះត្រូវបានធ្វើឡើងនៅបន្ទាប់ពីគ្រូបង្វឹក ជនជាតិអេស្បាញរូបនេះបានសារភាពថាលោកពិតជា បានផ្តោតយកចិត្តទុកដាក់ទៅលើ ជំនួយទាំងផ្នែកសារតីនិងបទពិសោធពីសំណាក់វិរៈ បុរសរបស់ក្លឹបគឺលោកតា Arsene Wenger ដែលធ្លាប់បានដឹកនាំក្លឹបអស់រយៈពេលជាង ២២ឆ្នាំមកហើយនោះ។

លោក Arteta បាននិយាយថា៖ ប្រសិនបើមិនមានគាត់នោះទេខ្ញុំក៏មិនស្ថិតនៅក្នុងត្រង់ ចំណុចនេះនោះដែរហើយខ្ញុំគឺមិនអាចរីករាយជាមួយនឹង អ្វីជាអាជីពរបស់ខ្ញុំបានឡើយ។

Arteta ដែលបានជួយក្លឹបលើកពាន FA Cup ត្រឹមរយៈពេល៦ខែ ចូលមកកាន់តំណែងនោះបានសារភាពថាលោកពិតជាមានអារម្មណ៍ស្វាគមន៍យ៉ាង​ ខ្លាំងចំពោះការវិលត្រឡប់របស់បុរសវ័យ៧២ឆ្នាំ រូបនេះក្នុងតំណែងដ៏ខ្ពស់ណាមួយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top