គ្រូបង្វឹកឆ្នើម របស់ក្រុមតោបីអង់គ្លេស Gareth Southgate ជាផ្លូវការហើយ នៅថ្ងៃនេះ ដែលលោកនឹងបន្តកុងត្រាថ្មី មានសុពលភាពក្នុងការប្រកួតបាល់ទាត់ពិភពលោក ក្នុងប្រទេសកាតាដល់ឆ្នាំ២០២២ ព្រមទាំងការប្រកួតអ៊ឺរ៉ូ ឆ្នាំ២០២៤ផងដែរ។
យោងតាមការចេញ ផ្សាយរបស់ The Skysports បានសរសេរថាគ្រូបង្វឹករូបនេះ បានទទួលយកសំណើរ ពីសំណាក់សមាគមន៍បាល់ទាត់អង់គ្លេស ជាមួយនឹងកុងត្រាថ្មីដែលនឹង អនុញ្ញាតិឲ្យលោក Southgateបន្តដឹកនាំក្រុមរយៈពេល២ឆ្នាំ បន្ថែមទៀតលើកុងត្រាចាស់។
គួរឲ្យដឹងដែរថា កុងត្រាចាស់របស់លោក Southgate មានសុពលភាពត្រឹម ចប់ការប្រកួតពិភពលោក ឆ្នាំ២០២២ប៉ុណ្ណោះ នៅប្រទេសកាតាហើយកុងត្រាថ្មី នឹងអាចឲ្យគាត់រកចំណូល បានប្រមាណជា ៦លានផោនក្នុងមួយឆ្នាំ៕
ប្រែសម្រួល៖ស៊ុនលី