កីឡា

Barcelona អះអាង អំពីការវិលត្រឡប់ របស់ Dani Alves

ទីបំផុតក្រោយមាន លេចឬព័ត៌មានជាហូរហែរ អំពីការវិលត្រឡប់ របស់កីឡាករ ខ្សែការពារជើងចាស់ Dani Alves មកកាន់ទឹកដី Camp Nou វិញនោះនៅថ្ងៃនេះ The Goal បានចេញផ្សាយថា ក្លឹបនឹងត្រៀមប្រកាសជាផ្លូវការ អំពីការវិលត្រឡប់លើកនេះ ។

កិច្ចព្រមព្រៀងគ្នា ត្រូវបានធ្វើឡើង រវាងក្លឹបនិងកីឡាករ ហើយព័ត៌មានលំអិត នឹងអាចធ្វើឡើងក្នុងពេលឆាប់ៗនេះ ក្រោយពេលដែលវត្តមាន
មកដល់របស់គ្រូបង្វឹកថ្មី លោក Xavi ផងនិងការបើកផ្លូវ ទាំងភាគីសងខាងផង ចំពោះការជួបជុំគ្នាម្តងទៀត ។

ប្រភពដដែលបានបញ្ជាក់ដែរថា Alves វ័យ៣៨ឆ្នាំទៅហើយ នឹងចាប់ផ្តើមចូលហ្វឹកហាត់ជាមួយ នឹងក្លឹបឡើងវិញ នៅសប្តាហ៍ក្រោយប៉ុន្តែមិនអាច
ប្រកួតបានភ្លាមនោះទេ រហូតដល់ខែមករា និងបន្តលេងរហូតដល់ចុងរដូវកាល ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top