កីឡា

Wilshere ពិចារណា ក្នុងការចូល និវត្តពីអាជីព

អតីតកីឡាករខ្សែបម្រើ សញ្ជាតិអង់គ្លេស របស់ក្លឹបកាំភ្លើងធំ Jack Wilshere កន្លងមកនេះ បានឈានជើង មួយជំហាន រួចទៅហើយ នៅក្នុងការចាប់អាជីពជាគ្រូបង្វឹក ដែលមានន័យថា គាត់ក៏នឹងអាចបញ្ចប់ទៅ នៃអាជីពជាកីឡាករបាល់ ទាត់ផងដែរ ។

នៅសប្តាហ៍នេះដូច ដែលព័ត៌មានធ្លាប់បានចេញផ្សាយ Wilshere បានសារភាពថា កំពុងតែពិចារណាក្នុងការចូលនិវត្ត ពីបាល់ទាត់អាជីពពិតមែនប៉ុន្តែលើកលែងតែករណី ដែលគាត់អាចស្វែង រកក្លឹបបាន ដើម្បីមានឱកាសលេង នោះគាត់នឹងបន្តប្រកួត ។

បច្ចុប្បន្នក្នុងវ័យទើបតែ២៩ឆ្នាំ Wilshere កំពុងធ្វើការហ្វឹកហាត់ នៅឡើយជាមួយនឹង Arsenal ហើយក៏មានតួនាទីជាក្រុមការងារ គ្រូបង្វឹករបស់ឈុតអាយុ
ក្រោម២៣ឆ្នាំរបស់ក្លឹបផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top