ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានបាត់បង់ឱកាសឡើងទៅលេង World Cup 2022 ដោយស្វ័យប្រវត្តិហើយ បន្ទាប់ពីពួកគេលេងចាញ់ក្រុមសែប ក្នុងលទ្ធផល ១-២។
សម្រាប់ការប្រកួតចុងក្រោយ ក្នុងពូលនៅយប់មិញនេះ ក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់ ធ្វើមិនបានល្អទេ ដោយពួកគេបរាជ័យក្រោមថ្វីជើងក្រុមសែបក្នុងលទ្ធផល ១-២។ ជាមួយលទ្ធផលនេះដែរ សែបបានឱកាសឡើងឈរ កំពូលតារាងយកកៅអីឡើងលេង World Cup បានហើយ។ ស្របពេលក្រុមព័រទុយហ្គាល់ ដែលនៅលេខ២នោះ ត្រូវលេង Play Off ទៅវិញ។
ដោយការបាត់បង់ឱកាសល្អនេះដែរ ព័រទុយហ្គាល់នឹងប្រឈមខ្លាំង ក្នុងការមិនបានលេង World Cup 2022 ហើយ ព្រោះការលេង Play Off នោះ មានដល់ទៅ១២ក្រុម ហើយជ្រើសយកតែ៣ក្រុមប៉ុណ្ណោះ ដើម្បីមានកៅអីឡើងទៅលេងនៅប្រទេសកាតា៕ Source: Sabay