កីឡា

De Bruyne ប្រាប់​រឿង​ហួស​ចិត្ត ដែល Pep ជា​រឿយ​ៗ​តែងតែ​ភ្លេច​មុន​ការ​ប្រកួត

ខ្សែ​បម្រើ​ប្រយុទ្ធ Kevin De Bruyne បាន​ទម្លាយ​ឲ្យ​ដឹង​ថា អ្នក​ចាត់​ការ​របស់ Manchester City លោក Pep Guardiola ពេល​ខ្លះ​ភ្លេច​​ចុច​ឈ្មោះ​កីឡាករ​១១ ​ដែល​ត្រូវ​លេង អំឡុង​ពេល​​ការ​ពិភាក្សា​ត្រៀម​ប្រកួត។

និយយា​ក្នុង​កម្មវិធី​មួយ​ De Bruyne បាន​លើក​ឡើង​ថា៖ “ពួក​យើង​តែងតែ​មាន​ ការ​ប្រជុំ​មួយ​​មុន​ពេល​ប្រកួត ហើយ​លោក Guardiola នឹង​ប្រាប់​ថា ពួក​យើង​​នឹង​ត្រូវ​ធ្វើ​បែប​នេះ បែប​នោះ។ ចុងក្រោយ​និយាយ​ Let’s go!។ បន្ទាប់​មក​​ពួក​យើង​បាន​ប្រាប់​ថា ហេ! Pep តើ​នរណា​ខ្លះ​នឹង​ត្រូវ​លេង? ជា​រឿយ​ៗ​គាត់​ភ្លេច”។

កីឡាករ​សញ្ជាតិ​ប៊ែលហ្ស៊ិក​ បាន​បញ្ជាក់​ទៀត​ថា Pep ចូល​ចិត្ត​​លេង​ប្រយុទ្ធ​ណាស់។ Pep ​ធ្លាប់​ឈ្នះ​ពាន Premier League ៣​ដង សម្រាប់​រយៈពេល​៥​​រដូវ​កាល​ ចាប់​តាំង​ពី​មក​ដឹក​នាំ​នៅ Etihad ក្នុង​ឆ្នាំ​២០១៦។ សម្រាប់ De Bruyne វិញ​​ចាប់​ផ្ដើម​រដូវ​កាល​២០២១-២២ ហាក់​បង្ហាញ​ទម្រង់​លេង​​ មិន​ទាន់​បាន​ល្អ​ឡើយ ដោយ​រក​បាន​៣​គ្រាប់​និង Assist ១​គ្រាប់ ​ក្នុង​ចំណោម​១៤​ប្រកួត៕ Source: Sabay

Most Popular

To Top