កីឡា

Laporta៖ គ្មានការរារាំងឡើយសម្រាប់ ការវិលត្រឡប់របស់ Messi និង Iniesta

ប្រធានក្លឹប Barcelona លោក Joan Laporta នៅសប្តាហ៍នេះបានចេញមកធ្វើការលើកឡើងថា ទាំងក្លឹបនិងគាត់គឺមិនរារាំង
ឡើយចំពោះការវិលត្រឡប់របស់ អតីតកីឡាករឆ្នើមរបស់ក្លឹប Lionel Messi និង Andres Iniesta នាពេលខាងមុខ។

សម័យកាលថ្មីក្រោមការដឹកនាំរបស់លោក Xavi គឺត្រូវបានចាប់ផ្តើមឡើងបន្ទាប់ពីបានមកជំនួសតំណែង របស់លោក Ronald Koeman
ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹបល្អ ជាងគេលើលោកក្នុងគោលបំណងសំខាន់ កែប្រែទំរង់លេងដ៏យ៉ាប់របស់ក្លឹបនៅពេលនេះ។

ជាឧទាហរណ៍ស្រាប់ Xavi បានកោះហៅយកអតីតកីឡាករវិរៈបុរសរបស់ ក្លឹបម្នាក់មកភា្លមគឺកីឡាករ Dani Alves ដែលមានវ័យចំណាស់
ទៅហើោយក្នុងការប្រកួតនៅលីគកំពូលនោះ។

ថ្លែងទៅនឹងបញ្ហានេះលោក Laporta បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា ៖ខ្ញុំមិនអាចទស្សទាយពេលខាងមុខថា នឹងមានអ្វីកើតឡើងនោះទេពីព្រោះពួកគេ Messi និង Iniesta នៅមានកុងត្រានៅឡើយជាមួយនឹងក្លឹបរបស់ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top