កីឡា

អ៊ីរ៉ង់ រងការចោទប្រកាន់យកកីឡាករ ប្រុស មកប្រកួតឲ្យក្រុមបាល់ទាត់ នារី

កីឡាករ Zohreh Koudaei អាចជួយសង្គ្រោះបាល់១១ម៉ែត្រដល់ទៅ២ដងក្នុងការប្រកួតជ័យជំនះកាលពីខែកញ្ញាទៅលើក្រុមជម្រើសជាតិហ្ស៊កដានីប៉ុន្តែពេលនេះកំពុងរងការចោទប្រកាន់ដោយ សហព័ន្ធបាល់ទាត់នៃប្រទេសហ្ស៊កដានីហើយថានារី ជនជាតិអ៊ីរ៉ង់រូបនេះមិនមែនជាស្ត្រីនោះឡើយ។

ប្រទេសហ្ស៊កដានីបានធ្វើការចោទប្រកាន់អ៊ីរ៉ង់ថាបានយកកីឡាករ បុរសមកចូលរួមការប្រកួតជានារីហើយកំពុង ទាមទារឲ្យមានការបញ្ជាក់ពីសញ្ជាតិព្រម ទាំងភេទផងដែរចំពោះកីឡាករ Zohreh Koudaeiរូបនេះ។

ក្រោយជ័យជំនះនេះក្នុងលទ្ធផល៤ ទល់នឹង២ អ៊ីរ៉ង់ គឺអាចឡើងទៅប្រកួតពានរង្វាន់ Women’s Asia Cup ជាលើកដំបូងដែលក្នុងនោះកីឡាករ Koudaei ត្រូវបានអ៊ីរ៉ង់ចាត់ទុកថា ជាវិរៈបុរសខណៈដែលហ៊្សកដានី កំពុងចាត់ទុកថាជាការបោកប្រាស់។

លោក Ali bin al-Hussein ប្រធានសហព័ន្ធបាល់ទាត់ហ្ស៊កដានី បាននិយាយថា៖វាគឺជារឿងដែលធ្ងន់ធ្ងរ និងចាំបាច់ត្រូវតែប្រាកដប្រជាមួយប្រសិនបើវាគឺជាការពិត មែននោះដូច្នេះសូមឲ្យ AFC ងើបឡើងពីដំណេក ភ្លាមទៅ!

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top