កីឡា

Bale របួសសាជាថ្មីខកខាន បង្ហាញខ្លួនឲ្យ Real Madrid

កីឡាករខ្សែប្រយុទ្ធ Gareth Bale សញ្ជាតិវេលមកដល់ពេលនេះ នៅមិនទាន់អាចបង្ហាញខ្លួនឲ្យក្លឹប Real Madrid ឡើយចាប់តាំងតែពីខែសីហាក្រោយទទួលរងរបួសសាជាថ្មី ប្រកួតឲ្យក្រុមជម្រើសជាតិ ប៉ុន្មានថ្ងៃកន្លងមកនេះ។

កីឡាករវ័វ័យ៣២ឆ្នាំរូបនេះ បានទទួលរងរបួសសរសៃ ក្នុងពេលបង្ហាញខ្លួនលេងឲ្យក្រុមវេល បានត្រឹមតែ៤៥នាទីប៉ុណ្ណោះ ជាការប្រកួតជ័យជំនះ លើក្រុមបេឡារូសក្នុងលទ្ធផល ដល់ទៅ៥ទល់នឹង០ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមក។

ក្រោយទទួលរងរបួសនេះសាជាថ្មី Gareth Bale ត្រូវបានទទួលរងនូវពាក្យរិះគន់ម្តងទៀត ពីសំណាក់អ្នកគាំទ្រក្លឹបអេស្បាញនេះថា គួរតែយកចិត្តទុកដាក់ ឲ្យបានខ្លាំងជាងនេះ ចំពោះវត្តមានលេងជាមួយនឹងក្លឹប ជាជាងលេងឲ្យជម្រើសជាតិ ដោយក្នុងនោះអ្នកកាសែតជាច្រើន ក៏បានវាយប្រហារទៅលើអត្តចារិត របស់កីឡាករផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top