កីឡា

ចចាមអារ៉ាម​ថា​ Zidane មិន​ព្រម​មក​ដឹក​ Man Utd ឥឡូវ​នេះ​ទេ​ តែ​នឹង​គិត​គូរ​ នៅ​រដូវកាល​ក្ដៅ​ក្រោយ​

ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ ដែល​បាន​យក​មក​ចុះ​ផ្សាយ ​ដោយ​សារព័ត៌មាន​ធំៗ​ជា​ច្រើន ​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​ Manchester United ទាក់ទង​​​ចង់​បាន​ លោក​ Zinedine Zidane មក​ជំនួស​តំណែង​លោក​ Ole Gunnar Solskjaer ក្នុង​ពេល​ជិត​ពាក់កណ្ដាល​រដូវកាល​ឆ្នាំ​២០២១/២២ នេះ​តែ​ម្ដង​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Express ។

តែ​យ៉ាង​ណា​ក្ដី បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sport Bild នៅ​ក្នុង​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា​ លោក​ Zidane មិន​ព្រម​មក​ដឹក​នាំ​ Man Utd ឥឡូវ​នេះទេដោយ​លោក​ចង់​បន្ត​សម្រាក​កម្សាន្ត​ រហូត​ដល់​រដូវកាល​ក្ដៅ​ក្រោយ​ ទើប​លោក​គិត​គូរ​ពី​អាជីព​​ដឹក​នាំក្លឹបវិញ។

តំណែង​របស់​លោក​ Solskjaer មាន​ការ​រង​សម្ពាធ​ខ្លាំង​ពី​អ្នក​គាំទ្រ​ អ្នក​វិភាគ​ ក៏​ដូច​ជា​​កីឡាករ​មួយ​ចំនួន​របស់​ Man Utd តាំង​ពី​ចាញ់​ប្រកួត​នឹង​ Liverpool ៥-០ ខណៈ​ដែរ​នៅ​ក្នុង​ថ្ងៃ​ពុធ​ ម្សិលមិញ​ខាង​ក្លឹប​នេះ​ទើប​សម្រេច​គ្នា​ នឹង​ស្វែង​រក​អ្នក​ចាត់​ការ​ថ្មី​ ដើម្បី​ផ្លាស់​ប្ដូរ​លោក​ Ole ចេញ​ពី​តំណែង​។

បើ​តាម​ប្រភព​ទាំង​ខាងពីរខាង​លើ​ ដោយ​សារ​តែ​ លោក​ Zidane មិន​ព្រម​មក​នៅ​ក្នុង​ពេល​នេះ​ ដូច្នេះ​លោក​ Ole អាច​នឹង​នៅ​បន្ត​ដឹក​នាំ Man Utd ដដែល​ ដោយ​ខាង​ក្លឹប​នេះ​អាចនឹង​បន្ត​ស្វែងរក ​អ្នកចាត់ការ​ផ្សេងទៀត​មក​ជំនួស តែលោក​ Zidane នៅ​តែ​បេក្ខជន​ឈាន​មុខ ដែល​ក្លឹប​ចង់​បាន​​៕ Source: Sabay

Most Popular

To Top