ភ្នំពេញ៖ មហាសន្និបាតអូឡាំពិកអាស៊ីលើកទី៤០ ដែលធ្វើនៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC នឹងដឹកនាំគណៈប្រតិភូកម្ពុជា ដែលមាន៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក.វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចូលរួមមហាសន្និបាតអូឡាំពិក អាស៊ីលើកទី៤០ទៅចូលរួម ។


ជាមួយនឹងការចូលរួមមហាសន្និបាត លើកទី៤០នេះ កម្ពុជាគ្រោងនឹងចុះហត្ថលេខាទ ទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអូឡាំពិក យុវជនអាស៊ីឆ្នាំ២០២៩ (The 5th Asian Youth Games 2029) ដែលមានប្រទេសចំនួន៤៥ ក្នុងទ្វីបអាស៊ីជាសមាជិកចូលរួម ។
ឆ្នាំ២០២៩នេះ ជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តម សម្រាប់ប្រទេសកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះដែលជាការបន្តនិរន្តរភាព នៃការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម តាមរយៈវិស័យកីឡាបន្ទាប់ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕ ដោយ:លី ភីលីព




