កីឡា

Xavi ដឹកនាំ Barcelona ដំបូងឈ្នះ Espanyol

អតីតកីឡាករ និងជាវិរៈបុរសឆ្នើមរបស់ក្លឹប Barcelona លោក Xavi ក្រោយពេលដែលបានវិលត្រឡប់ មកកាន់ទឹកដី Cam Nou វិញហើយមក ក្នុងការប្រកួតដំបូងនេះ លោកបានជួយឲ្យក្រុមយកឈ្នះ លើ Espanyol ភ្លាមក្នុងលទ្ធផល១ទល់នឹង០។

ក្រៅតែពីមានទំរង់លេងផ្លាស់ប្តូរហើយនោះ គេក៏អាចមើលឃើញដែរថា ការដឹកនាំរបស់លោក Xavi កំពុងបានផ្តល់ទំនុកចិត្តយ៉ាងខ្លាំង ចំពោះអ្នកគាំទ្រដោយក្នុងនោះ អ្នកគាំទ្រដល់ ៧៤៤១៨នាក់ ដែលបានចូលរួមក្នុងការបង្ហាញខ្លួនដំបូង របស់គ្រូបង្វឹកថ្មី ខណៈដែលចំនួនអ្នកគាំទ្រ ជាមធ្យមកន្លងមកមានត្រឹមតែ ៤០០៥៤នាក់ប៉ុណ្ណោះ។

Barcelona គ្រប់គ្រងបាល់ បានរហូតទៅដល់៦៦ភាគរយ និងស៊ុតចេញបាន១៦ដង និងចំគោលដៅ៦ ធ្វើបានសម្រេចជាបាល់ពិន័យ ១១ម៉ែត្រ ដែលស៊ុតដោយខ្សែប្រយុទ្ធ Memphis នៅនាទីទី៤៨៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top