កីឡា

ហង្សក្រហម Liverpool លត់កាំភ្លើងធំ Arsenal ដល់ទៅ៤គ្រាប់ មិនឲ្យតដៃរួច

ម្ចាស់ផ្ទះហង្សក្រហម Liverpool ធ្វើបានល្អខ្លាំងមែនទែនក្នុងការប្រកួត កាលពីយប់មិញក្នុងការយក៣ពិន្ទុងាយៗ ពីក្រុមភ្ញៀវកាំភ្លើងធំ Arsenal ក្នុងលទ្ធផលចាស់ដៃ រហូតទៅដល់៤ទល់នឹង០។

ម្ចាស់ផ្ទះគ្រប់គ្រងបាល់ បានរហូតទៅដល់៦៤ភាគរយ និងស៊ុតចេញបាន១៩ដង ចំគោលដៅដល់ទៅ៩ដង ដែលក្នុងនោះគ្រាប់បាល់ ធ្វើបានសម្រេចដោយកីឡាករ Mane នៅនាទីទី៣៩ គ្រាប់ទី២ ធ្វើបានដោយ Jota នៅនាទីទី៥២ គ្រាប់ទី៣ធ្វើបានដោយ Salah នៅនាទីទី៧៣ និង៤នាទីក្រោយមកនៅនាទីទី៧៤ ធ្វើបានមួយគ្រាប់ចុងក្រោយ ដោយកីឡាករជប៉ុន Minamino នៅនាទីទី៧៧៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top