វិរៈបុរសក្លឹបបិសាចក្រហម Man UTD លោក Wayne Rooney នៅថ្ងៃនេះបានធ្វើការលើកឡើងថា លោកពិតជារីករាយបំផុត ប្រសិនបើជាអាចវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញប៉ុន្តែបញ្ជាក់ថា ពេលនេះលោកមិនទាន់សាកសម ដើម្បីជំនួសតំណែង របស់លោក Ole Solskjareឡើយ ។
បច្ចុប្បន្នមាននាមជាគ្រូបង្វឹក របស់ក្លឹប Derby លោក Rooney បានសារភាពថាព័ត៌មានចចាមអារ៉ាម គឺពិតជាមានច្រើនមួយរយៈចុងក្រោយនេះហើោយជាពិសេសគឺការមកជំនួសតំណែង របស់លោក Ole ដែលកំពុងរងសំពាធពីសំណាក់អ្នកគាំទ្រ និងគណកម្មការក្លឹបពាក់ព័ន្ធ ទៅនឹងទំរង់លេងរបស់ក្រុម។
អតីតកីឡាករឆ្នើមអង់គ្លេសរូបនេះ មួយរយៈចុងក្រោយបានទទួលរង នូវព័ត៌មានថានឹងអាចជំនួសតំណែងរបស់លោក Solskjare ប្រសិនបើគ្រូបង្វឹកនវេសរូបនេះនឹងត្រូវបណ្តេញ ចេញប៉ុន្តែលោក Rooney នៅតែបញ្ជាក់ថា លោកកំពុងផ្តោតយកចិត្តទុកដាក់ ទៅលើលទ្ធផលរបស់ Derby តែមួយមុខគត់ នៅពេលនេះ ៕
ប្រែសម្រួល៖ស៊ុនលី