កីឡា

Solskjare ៖ CR7 ចូលចិត្តឲ្យគេនិយាយថា គាត់មានអាយុចាស់ពេកហើយ

កីឡាករវ័យ៣៦ឆ្នាំ CR7 បានបញ្ចប់កុងត្រា ទៅជាផ្លុវការដើម្បីមកចូលរួមជាមួយ នឹងក្លឹបចាស់បិសាចក្រហម Man UTD
ជាផ្លូវការទាំងដែលគ្រូបង្វឹកនិងកិឡាកររបស់ក្លឹប បាននាំគ្នាសាទរយ៉ាងខ្លាំងចំពោះ វត្តមានរបស់គាត់។

គ្រូបង្វឹកក្លឹបលោក Ole Gunnar Solskjaerនៅថ្ងៃនេះបានបញ្ជាក់ដែរថា CR7 ដែលបានជួបពិភាក្សាជាមួយ នឹងគាត់
នោះគឺនៅតែមានការប្តេជ្ញាចិត្តខ្លួនឯង ខ្លាំងដដែលទោះបីជាមានវ័យ៣៦ឆ្នាំទៅ ហើយក្តីហើយគាត់តែងតែចង់ ឲ្យគេនិយាយថាគាត់
ចាស់ពេកហើយដើម្បីលេងបាល់ ដើម្បីជម្រុញកម្លាំង ចិត្តខ្លួនឯង។

គួរឲ្យដឹងដែរថា Man UTD បានប្រកាសនូវដំណឹងគួរឲ្យភ្ញាក់ផ្អើលអំពី ការផ្ទេរយកកីឡាករ CR7 មកចូលរួមក្លឹបកាលពី ថ្ងៃសុក្រសប្តាហ៍
មុនក្រោយសម្រេចចិត្តក្នុងការចាកចេញពី Juventus ហើយកីឡាកររូបនេះ បានទទួលយកប្រាក់កម្រៃទាបជាងមុនពី៥០ម៉ឹនផោនមក
ត្រឹមតែ៣៨ម៉ឺនផោនប៉ុណ្ណោះ ដើម្បីអាចលេងនៅ Old Trafford៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top