កីឡា

Lewandowski រកបានគ្រាប់ទី ៣០០ជូនក្លឹប Bayern Munich

Robert Lewandowski អតីតកីឡាករ ខ្សែប្រយុទ្ធរបស់ក្លឹប Dortmund និងកំពុងលេងឲ្យ Bayern Munich បានបង្ហាញទំរង់លេង យ៉ាងល្អអស់រយៈពេលជាច្រើន រដូវកាលមកហើយទាំងពានរង្វាន់ ក្នុងស្រុកនិងក្រៅស្រុក។

ការប្រកួតក្នុងលីគដែលទើបតែត្រឡប់មកវិញ Lewandowski នៅតែអាចធ្វើ បានយ៉ាងល្អនិងជួយ ឲ្យក្រុម Bayern Munich យកឈ្នះ Berlin ក្នុងលទ្ធផលរហូតទៅដល់ ៥ទល់នឹង០និងថែមទាំងបានបំបែកកំណត់ត្រាថ្មីមួយទៀត របស់ខ្លួនឯងផ្ទាល់ផងដែរ។

៣គ្រាប់របស់ Lewandowski បានធ្វើឲ្យគ្រាប់បាល់របស់ខ្លួន បានកើនឡើងទៅដល់៣០០គ្រាប់ មកហើយជូន Bayern Munich និងក៏ជាប់ឈ្មោះជាកីឡាករដែលរកគ្រាប់បាល់ បានច្រើនជាងគេ៦ រដូវកាលមកហើយ ក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ នៅលីគកំពូល Bundesliga។

ទោះបីជាមានវ័យ៣៣ឆ្នាំទៅហើយក្តីតែ Lewandowski នៅតែអាចបង្ហាញទំរង់ប្រយុទ្ធដ៏រឹងម៉ាំ ហើយជាឧទាហរណ៍ ស្រាប់កាលពីរដូវកាលកន្លងទៅនេះគាត់អាចរកបាន ដល់ទៅ៤១គ្រាប់ ម្នាក់ឯងនិងជាប់ឈ្មោះជាកីឡាករ ស្បែកជើងមាសផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top