កីឡា

Carvajal សង្ឃឹមថា Mbappe នឹងចូលរួម Real Madrid

Real Madrid ទើបតែបន្តយកឈ្នះការប្រកួតលីគ ក្នុងលទ្ធផល១ទល់នឹង០ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះ ប៉ុន្តែជឿជាក់ថាReal Madrid នឹងបន្តស្វែងរកឱកាស ក្នុងការបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត នៅមុនពេលដែលរដូវកាលដោះដូរ រដូវក្តៅនេះ។

មួយក្នុងចំណោមកីឡាករគោលដៅសំខាន់ៗ របស់ក្លឹបកីឡាករ Mbappe នៅតែមានដំណឹង អំពីការផ្ទេរមកចូលរួមក្លឹប Real Madrid ទោះបីជាពេលវេលា នៃការដោះដូរក្នុងរដូវក្តៅនេះ ស្ទើរតែខិតជិតមកដល់ទៅហើយ។

តារាឆ្នើមរបស់ Real Madrid កីឡាករ Dani Carvajal បានធ្វើការលើកឡើងថា នឹងរំពឹងទុកថា ក្លឹបនឹងអាចផ្ទេរយកកីឡាករ Kylian Mbappe ឲ្យបាននៅមុនរដូវក្តៅនេះ បញ្ចប់ទោះបីជាកីឡាករខ្សែប្រយុទ្ធបារាំងរូបនេះ នៅតែបន្តមានវត្តមានហ្វឹកហាត់ និងប្រកួតឲ្យ PSG ជាធម្មតាក្តី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top