កីឡា

នេះ​ជា​ពេល​មួយ Ronaldo ​ចាំ​មិន​ភ្លេច ​និង​គោរព Sir Alex ​បំផុតក្នុង១ជីវិត

​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា Cristiano Ronaldo ​ត្រលប់​មក​លេង ​នៅ​ក្រុម​បិសាច​ក្រហម Manchester United ​វិញ​នេះ ​ក៏​មាន​ចំណែក​ធំ​ពី ​សំណាក់​លោក Sir Alex Fugerson ​ជា​អ្នក​បញ្ចុះបញ្ចូល​ផង​ដែរ។

ប្រភព​នៅ​អង់គ្លេស ​អះអាង​ថា​គ្រាន់​តែ Ronaldo ​ចេញ​ពី Juventus ​ភ្លាម ​ហើយ​មាន​ដំណឹង​ថា​មក​លេង​ឱ្យ​ក្រុម Man City ​លោក Sir Alex ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ដោយ​បាន​ទាក់ទង​ទៅ​ថ្នាក់​ដឹក​នាំ Man Utd ​ភ្លែត​ដើម្បី​ចុះ​កុងត្រា​យក CR7 ​វិញ។ ខណៈ​​ដែល​លោក​នឹង​ទាក់ទង​ទៅ​ផ្ទាល់​តែ​ម្ដង​ដើម្បី​បញ្ចុះបញ្ចូល​គេ​ឱ្យ​ត្រលប់​មក​លេង​នៅ Old Trafford ​ជា​លើក​ទី​២។ ​មិន​ប៉ុន្មាន​ម៉ោង​ផង Man Utd ​ក៏​ប្រកាស​ទិញ​បាន Ronaldo ​មក​វិញ​ភ្លាម ក្នុង​តម្លៃ​២០​លាន​អឺរ៉ូ។

​តើ​មូលហេតុ​អ្វី​បាន​ជា Ronaldo ​ស្ដាប់​តាម​លោក Sir Alex ​យ៉ាង​នេះ? អតីត​កីឡាករ Real Madrid ​ធ្លាប់​និយាយ​ថា​៖ គាត់​ដូចជា​ឪពុក​ម្នាក់​របស់​ខ្ញុំ​ ក្នុង​វិស័យ​បាល់ទាត់។ ​ខ្ញុំ​នៅ​ចាំ​បាន​ថា​អ្វី​ដែល​នៅ​ជាប់​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​រហូត​មក​នោះ គឺ​នៅ​ពេល​ឪពុក​របស់​ខ្ញុំ​កំពុង​សម្រាក​នៅ​ពេទ្យ ហើយ​យើង​កំពុង​ស្ថិត​ក្នុង​ពេល​វេលា​ប្រកួត​សំខាន់​ៗ​ជា​ច្រើន…ខ្ញុំ​បាន​និយាយ​ទៅ​គាត់​សុំ​គាត់​ដើម្បី​ទៅ​មើល​ឪពុក​របស់​ខ្ញុំ​ដែល​សម្រាក​លើ​គ្រែ​នៅ​ពេទ្យ។ ​គាត់​មិន​ស្ទាក់ស្ទើរ​ឡើយ គាត់​បាន​ប្រាប់​មក​ខ្ញុំ​ថា ​សូម​ស្ដាប់​ឪពុក​របស់​អ្នក​គឺ​សំខាន់​បំផុត​ក្នុង​ជីវិត​អ្នក ​វា​សំខាន់​ជាង​អ្វី​ទាំង​អស់ ​អ្នក​អាច​ទៅ​ប៉ុន្មាន​ក៏​បាន​តាម​ដែល​ត្រូវ​ការ។

​ពេល​ខាង​លើ​នេះ​ហើយ ​ជា​ពេល​ដែល​ខ្ញុំ​ចង់ចាំ​អំពើ ល្អ​របស់​គាត់​មក​លើ​ខ្ញុំ​ជា​និច្ច។ វា​ជា​ពេល​ពិសេស​បំផុត​សម្រាប់​ខ្ញុំ​ក្នុង​មួយ​ជីវិត​នេះ ​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ទេ ។ គាត់​ជា​គ្រូ​បង្វឹក​ល្អ​បំផុត​សម្រាប់​ខ្ញុំ​នៅ​លើ​លោក​នេះ៕

Most Popular

To Top