អតីតខ្សែបម្រើរបស់អង់គ្លេស Michael Carrick បាននិយាយថា ជ័យជម្នះ២-០របស់ Manchester United ទៅលើក្រុម Villarreal កាលពីយប់មិញក្នុងពានរង្វាន់ UEFA Champions League មិនសំខាន់ទេសម្រាប់លោក តែវាសម្រាប់ក្លឹប និងកីឡាករគ្រប់គ្នា ហើយពិសេសគឺសម្រាប់លោក Ole Gunnar Solskjaer ។
អតីតកីឡាកររបស់បិសាចក្រហមខាងលើបាននិយាយថា ជ័យជម្នះនេះមានចំណែករបស់ Ole ដែរ ព្រោះអតីតអ្នកចាត់ការ ដែលទើបបណ្ដេញចេញធ្លាប់បានណែនាំអំពីរបៀបលេងទល់ ក្រុមរបស់អេស្ប៉ាញមួយនេះ ។ បើទោះជាការដឹកនាំដំបូង ធ្វើបានល្អយ៉ាងណាក្ដី ក៏អ្នកចាត់កាបណ្ដោះអាសន្នរូបនេះបាននិយាយថា វាជារឿងរបស់ក្លឹប និងកីឡាករទាំងមូល មិនមែនសម្រាប់តែលោកឡើយ។
២គ្រាប់របស់ Manchester United យប់មិញគឺរកបានដោយ Ronaldo នៅនាទីទី៧៨ និងគ្រាប់ទី២ រកបានដោយខ្សែ ប្រយុទ្ធតម្លៃ៧៣ផោន Jadon Sancho ហើយក៏ជាគ្រាប់ទី១របស់ Sancho ផងដែរ ៕