កីឡា

កីឡាករ Villarreal ដែល​ស៊ុត​ទម្លាក់ Bayern ថា ចង់​ទម្លាក់ Liverpool មួយ

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​ក្មេង Samuel Chukwueze បាន​បង្ហាញ​មហិច្ឆតា​ចង់​ជួយ Villarreal ទម្លាក់ Liverpool ដើម្បី​បាន​កៅអី​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League។

​ជាមួយ​នឹង​ជំនាញ​ជើង​ឆ្វេង​ដ៏​ល្អ ​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា Samuel គឺ​ជា​កីឡាករ​អាហ្រ្វិក​​ មាន​ទេពកោសល្យ​ចុងក្រោយ​ដែល​មាន​ ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ UCL។ កាល​ពី​ដើម​ខែ​នេះ កីឡាករ​វ័យ​២២​ឆ្នាំ ​​រក​បាន​គ្រាប់​បាល់​ចុងក្រោយ​ជួយ Villarreal ទម្លាក់ Bayern Munich សរុប​ទាំង​ពីរ​ជើង ២-១ បាន​ឈាន​មក​កាន់​វគ្គ​៤​ក្រុម​ចុងក្រោយ​ក្នុង​រយៈពេល​១៦​ឆ្នាំ។

រាត្រី​នេះ​ គេ​ត្រូវ​បាន​ភារកិច្ច​បន្ត​ទៀត ​​លេង​ឲ្យ Villarreal ប៉ះ​ក្រុម​​ជើងឯក​៦​សម័យ​ Liverpool ក្នុង​កីឡដ្ឋាន Anfield។​ មុន​ការ​ប្រកួត​មក​ដល់ Samuel ក៏​បាន​បង្ហាញ​ជំនឿ​ចិត្ត ដោយ​ចង់​ទម្លាក់​ក្រុម​ជើង​ខ្លាំង​ Liverpool មួយ​ទៀត​ដើម្បី​បាន​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ។

“ពួក​យើង​បាន​ដឹង​ទាំង​អស់​អំពី Liverpool ហើយ​ពួក​គេ​រំពឹង ​​ក្នុង​ការ​ឈ្នះ ដូច្នេះ​សំពាធ​​គឺ​ធ្លាក់​លើ​ពួក​គេ។ ពួក​យើង​​មាន​​ក្រុម​កីឡាករ ​និង​អ្នក​ចាត់​ការ​ល្អ​​គ្រប់គ្រាន់ ​ក្នុង​ការ​ប្រជែង ​ជាមួយ​ក្រុម​ទាំង​អស់​ក្នុង​លោក។ ព្រោះ​តែ​គ្រប់​ពេល Liverpool លេង មនុស្ស​មួយ​ចំនួន ​​​បាន​ធ្វើ​ការ​ទាយ​សម្រាប់​លទ្ធផល​របស់​ពួក​គេ ប៉ុន្តែ​វា​ធម្មតា​ទៅ​ហើយ​ក្នុង​បាល់ទាត់។ ពួក​យើង​មាន​ការងារ​ត្រូវ​ធ្វើ ហើយ​ពួក​យើង​មិនមែន​ទៅ Liverpool ដើម្បី​ចាញ់​នោះ​ទេ”។ សម្ដី Samuel ប្រាប់ BBC៕ ​Source: Sabay

Most Popular

To Top