កីឡា

Rodgers អះអាងថា​ ពាក្យចចាមអារ៉ាមផ្លាស់ទៅ Man UTD ជារឿងមិនពិតនោះទេ

គ្រូបង្វឹកក្លឹប Leicester City លោក Brenden Rodgers សាជាថ្មីបានចេញមកធ្វើការ ប្រកាសអះអាង អំពីការប្តេជ្ញាចិត្តរបស់លោក ជាមួយនឹងក្លឹបដោយបញ្ជាក់ថា ព័ត៌មានចចាមអារ៉ាម ដែលអាចផ្ទេរ ទៅបិសាចក្រហម Man UTD ជំនួសតំណែងលោក Ole Solskjare នោះគឺមិនមែនជាការពិតឡើយ ។

គ្រូបង្វឹករូបនេះគឺជាអ្នកដឹកនាំក្រុម Leicester City ទៅស្គាល់ពានរង្វាន់ FA Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ កាលពីរដូវកាលមុននិង ក៏កំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះ គ្រូបង្វឹកឆ្នើមៗ ដើម្បីមកទទួលយកតំណែង ជាគ្រូបង្វឹក របស់ Man UTD ផងដែរ។

លោកបានសារភាព ទាំងបដិសេធបែបនេះ ថា ពាក្យចចាមអារ៉ាម នឹងតែងតែកើតឡើងជារឿងធម្មតា រហូតដល់ពេលដែលមានគ្រូបង្វឹកថ្មីរូបណាមួយ ត្រូវបានតែងតាំង ។ ចំណែកឯការតាំងចិត្ត របស់ខ្ញុំគឺនៅទីនេះជាមួយនឹង Leicester CIty និងការអភិវឌ្ឍកីឡាករប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top