កីឡា

Kimmich តេស្តវិជ្ជមានកូវីដមុន ពេលត្រៀម ទៅចាក់វ៉ាក់សាំង

កីឡាករអន្តរជាតិ អាល្លឺម៉ង់ Joshua Kimmich ត្រូវបានគេដឹងថា បានត្រៀមខ្លួនរួចទៅហើយ ដើម្បីអាចទទួលយក
ការចាក់វ៉ាក់សាំង នៅក្នុងសប្តាហ៍នេះ ។

តារាឆ្នើមវ័យ២៦ឆ្នាំរបស់ក្លឹប Bayern Munich រូបនេះបែរជាបានធ្វើតេស្តវិជ្ជមានកូវីដ កាលពីថ្ងៃពុធម្សិលមិញនេះ បើយោងតាម
ការប្រកាសជាផ្លូវការដែលធ្វើឡើង ដោយវេបសាយរបស់ក្លឹប ។

ការឆ្លងកូវីដ របស់គាត់ ត្រូវបានប្រកាសភ្លាមក្រោយគ្រូបង្វឹកជនជាតិ អាល្លឺម៉ង់ លោក Hansi Flick បាននិយាយថា នឹង
អនុញ្ញាតិឲ្យកីឡាករ ខ្សែបម្រើរូបនេះ ទៅចាក់វ៉ាក់សាំងទាំង ដែលកីឡាកររូបនេះ បានទទួលបានពាក្យរិះគន់ ជាច្រើនអំពីភាពយឺតយ៉ាវ
ក្នុងការទៅទទួលវ៉ាក់សាំង ការពារកូវីដ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top