លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយនៅក្នុងថ្ងៃនេះថា លោក Ralf Rangnick មកដឹកនាំក្លឹប Manchester United ជាដំណឹងមិនល្អសម្រាប់ក្លឹបនៅ Premier League ដោយសារតែបទពិសោធន៍ដឹកនាំរបស់អ្នកដឹកនាំក្លឹបកន្លងមកជាពិសេសគឺនៅអាល្លឺម៉ង់។
លោក Klopp បាននិយាយថា៖” ជាដំណឹងមិនរីករាយទេ ដែលមានគ្រូល្អមកដឹកនាំ Man Utd បែបនេះ។ Ralf ជាអ្នកចាត់ការដ៏មានបទពិសោធន៍មួយ ដឹកនាំក្លឹបចំនួនពីរគឺ Hoffenheim និង Leipzig ឲ្យល្បី ដឹកនាំតាំងពីក្លឹបទាំងនេះគ្មានឈ្មោះបោះសម្លេងរហូតដល់ក្លាយជាក្លឹប ដែលអាចប្រកួតប្រជែងជាមួយគេបាននៅអាល្លឺម៉ង់ “។
លោកបានបន្តថា៖” គាត់មានបទពិសោធន៍នៅក្នុងបាល់ទាត់ច្រើន ហើយគាត់ពូកែខាងការងារដឹកនាំក្លឹបហ្នឹងតែម្ដង។ Man Utd នឹងរៀបរយល្អប្រសើរជាងមុន ខ្ញុំគិតថានេះជាដំណឹងមិនល្អទេ សម្រាប់ក្លឹបដទៃនៅអង់គ្លេស “។
យ៉ាងណា Klopp ក៏លើកឡើងផងដែរថា ទោះជាអ្នកចាត់ការក្លឹបល្អយ៉ាងណាក៏ដោយ ក៏ត្រូវការពេលវេលាហ្វឹកហាត់កូនក្រុមខ្លួន អញ្ចឹងវាអាចមានការលំបាកដល់លោក Ralf គិតគូរក្នុងការដឹកនាំបន្តិច ដោយសារតែលោកមិនអាចមានពេលបង្វឹកក្រុមបានគ្រប់គ្រាន់ ព្រោះ តែពួកគេត្រូវទៅប្រកួតរហូត៕
ប្រភព៖http://sabay