កីឡា

Carragher អះអាងថា Messi គ្មានឱកាសនាំឲ្យ PSG លើកពាន Champions League ឡើយ

ក្រោយបរាជ័យ ទៅលើក្រុមខ្លាំងអង់គ្លេស Man City កាលពីប៉ុន្មានថ្ងៃកន្លងមករួច មកលោក Jamie Carragher ដែលជាអតីតកីឡាករ ខ្សែការពារ របស់ក្លឹបហង្សក្រហម Liverpool បានធ្វើការព្យាករណ៍ថា កីឡាករ Lionel Messi និងគូកនផ្សេងទៀត ដូចជា Mbappe ព្រមទាំង Neymar ផងគឺមិនអាចជួយឲ្យក្រុមអាចទទួលបានឱកាសលើកពានរង្វាន់ Champions League នោះឡើយ ។

ក្រុមអ្នកមានបារាំង PSG បានចាញ៉ Man City ក្នុងលទ្ធផល ១ទល់នឹង០នៅទឹកដី Etihad កាលពីយប់ថ្ងៃពុធ ដែលក្នុងនោះគ្រាប់បាល់ បានកើតឡើង ដោយកីឡាករ Mbappe មួយគ្រាប់ដំបូង និងតាមពីក្រោយមកវិញ ដោយកីឡាករ Sterling និង Jesus។

នេះមានន័យថា Man City នឹងឡើងដោយស្វ័យប្រវត្តិ ទៅ១៦ក្រុម ចុងក្រោយ ខណៈដែល PSG នឹងត្រូវរងចាំមើលនិងប្រកួតវគ្គជម្រុះផ្សេងទៀត មុនអាចទទួលបានឱកាសទៅលេងនៅ Champion League វគ្គបន្តនេះដែរឬយ៉ាងណា។

លោក Carragher បាននិយាយបែបនេះថា៖ PSG ដែលមានកីឡាករឆ្នើមទាំងបី គឺពួកគេគ្មានឱកាសនោះឡើយ ដើម្បីអាចលើកពាន Champions League គឺដាច់ខាតមិនអាចមានឱកាសសូម្បីតែបន្តិច៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top