កីឡា

ទោះបីគ្មានមេដាយក៏ដោយ ក៏ទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា

ភ្នំពេញ៖ លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានដឹកនាំប្រតិភូទទួលស្វាគមន៍ ការវិលត្រឡប់មកកាន់មាតុភូមិវិញ របស់ក្រុមកីឡាករប៊ូល និងប៉េតង់កម្ពុជា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតប៉េតង់ជើងឯកពិភពលោក The 2021 World Triplets and Precision Shooting Championships ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ។

ក្រុមជម្រើសជាតិកីឡាប៊ូល និងប៉េតង់កម្ពុជា ឡើងវគ្គ១៦ក្រុម លើវិញ្ញាសាបុរស ៣ទល់នឹង៣ បន្ទាប់ពីយកឈ្នះក្រុមទុយនេស៊ី ពិន្ទុ ១៣ទល់នឹង១១ ក្នុងការប្រកួតជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ បន្ទាប់របស់កម្ពុជា ប្រកួតចាញ់ប្រទេសថៃ ១២ទល់នឹង១៣វគ្គ១៦ក្រុម ។ មុននឹងឈានដល់ វគ្គ១៦ក្រុមនេះដែរ កម្ពុជាត្រូវឆ្លងកាត់ ៧ប្រកួត ដោយឈ្នះ៤ ចាញ់៣ ក្នុងនោះកម្ពុជា ឈ្នះក្រុមឈ្នះ Senegal ១៣-៤, ឈ្នះMalaysia ១៣-៣,ឈ្នះ Estonia ១៣-៤, ឈ្នះ Tunisia ១៣-១១ នឹងចាញ់ក្រុមTunisia ១០-៧, ចាញ់ Morocco ១២-១១, ចាញ់ Mauritius ១៣-១២។

ការប្រកួតនេះមានកីឡាករ មកពី៥០ប្រទេសចូលរួម។ កម្ពុជានឹងប្រកួតលើ២វិញ្ញាសា គឺវាយយកពិន្ទុ និងវិញ្ញាសាក្រុម ៣នាក់ទល់៣នាក់។ ក្រុមខ្លាំងៗ ដែលជាឧបស័គ្គ ក្នុងការប្រកួតប្រជែង កម្រិតពិភពលោកនេះ មានដូចជាប្រទេសបារាំង ទុយណេស៊ី ម៉ាដាហ្គាស្កា អ៊ីតាលី និងថៃជាដើម។

កីឡាករជម្រើសជាតិប៉េតង់កម្ពុជា ៤រូប រួមមាន៖ សុខ ចាន់មាន ថោង ឈឿន ញ៉ែម បូរ៉ា និង ស៊ីន វង់ ក្រោមការដឹកនាំពីគ្រូបង្វឹក លោក អ៊ឹម ផាត។ វិញ្ញាសាដែលត្រូវប្រកួត គឺវិញ្ញាសាយកពិន្ទុ ដោយកីឡាករ សុខ ចាន់មាន ហើយ សុខ ចាន់មាន នឹងចូលរួមប្រកួតជាមួយមិត្តរួមជាតិ លើវិញ្ញាសាក្រុម១ទៀត គឺ ៣នាក់ទល់៣នាក់ និងម្នាក់ទៀត ជាកីឡាករបម្រុង៕ ដោយ៖លី ភីលីព 

Most Popular

To Top