កីឡា

អតីតប្រធានអូឡាំពិក ទីក្រុង Rio លោក Nuzman ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ៣០ ឆ្នាំ

RIO DE JANEIRO៖យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលីបាននិយាយថា អតីតប្រធានគណៈកម្មាធិការអូឡាំពិកប្រេស៊ីល (COB) លោក Carlos Arthur Nuzman ត្រូវបានកាត់ទោសឲ្យជាប់គុក ៣០ឆ្នាំ ១១ ខែ ពីបទពុករលួយ ការលាងលុយកខ្វក់ និងការគេចពន្ធ។

ចៅក្រម Marcelo Bretas បាននិយាយថា បុរសអាយុ ៧៩ ឆ្នាំរូបនេះបានដើរតួនាទីនាំមុខគេក្នុងគម្រោង ទិញសន្លឹកឆ្នោតសម្រាប់ទីក្រុង Rio de Janeiro ដើម្បីធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០១៦។ លោក Bretas បាននិយាយនៅក្នុងសេចក្តីសម្រេចថា ហេតុផលនាំឲ្យលោក Carlos Nuzman ទៅកាន់ការអនុវត្តឧក្រិដ្ឋកម្មគឺគួរឲ្យប្រមាថយ៉ាងខ្លាំង ។ លោកបានបង្ហាញខ្លួនឯងថា ជាមនុស្សលោភលន់ ហើយថា ទោះបីជាមានចំណេះដឹងពេញលេញអំពីលក្ខណៈឧក្រិដ្ឋកម្មនៃសកម្មភាពរបស់លោក បានប្រើតួនាទីសាធារណៈរបស់ លោកដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្ម។

នៅក្រោមច្បាប់របស់ប្រទេសប្រេស៊ីល លោក Nuzman នឹងនៅតែមានសេរីភាពដោយរង់ចាំ ការប្តឹងឧទ្ធរណ៍ទាំងអស់របស់លោក។ អតីតអភិបាលក្រុង Rio លោក Sergio Cabral សហគ្រិន Arthur Soares និងប្រធានប្រតិបត្តិការ Rio 2016 លោក Leonardo Gryner ក៏ត្រូវបានគេរកឃើញថា មានទោសផងដែរ។

យោងតាមអ្នកស៊ើបអង្កេត Nuzman, Cabral, Soares និង Gryner បានសម្របសម្រួលការបង់ប្រាក់ សំណូកចំនួន២លានដុល្លារអាមេរិកដល់អតីតប្រធានសមាគមអន្តរជាតិនៃសហព័ន្ធអត្តពលកម្មលោក Lamine Diack និងកូនប្រុសរបស់លោក Papa Diack ជាថ្នូរនឹងការបោះឆ្នោតសម្រាប់សិទ្ធិធ្វើជាម្ចាស់ផ្ទះអូឡាំពិក។ លោក Nuzman បានលាលែងពីតំណែង ជាប្រធាន COB ជាមុខតំណែងដែលគាត់បានកាន់អស់រយៈពេលជាង 2 ទសវត្សរ៍នៅក្នុងខែតុលា ឆ្នាំ ២០១៧ បន្ទាប់ពី លោកត្រូវបានគេឃុំខ្លួនក្នុងផ្ទះ៕

Most Popular

To Top