កីឡា

Jack Wilshere វិលត្រឡប់ហ្វឹកហាត់វិញ ជាលើកដំបូង ជាមួយនឹងឈុតធំ

អតីតកីឡាករឆ្នើមជំនាញជើងឆ្វេង Jack Wilshere បានវិលត្រឡប់ចូលមកធ្វើការហ្វឹកហាត់វិញ ជាមួយនឹងកីឡាករឈុតធំ ព្រមទាំងបានបង្ហាញនូវភាពត្រៀមរួចរាល់ ១០០ភាគរយ សង្ឃឹមអាចបង្ហាញខ្លួន ក្នុងពេលខាងមុខវិញនេះឆាប់ៗ។

កាំភ្លើងធំ Arsenal កំពុងមានបញ្ហាមួយចំនួន ជាពិសេសការប្រកួតចុងក្រោយបរាជ័យ ដល់ទៅ៤គ្រាប់ ឲ្យទៅក្រុមហង្សក្រហម Liverpool នៅទឹកដី Anfield ហើយកំពុងទាមទារចាំបាច់ ឲ្យមានការកែប្រែទំរង់លេងឡើងវិញ ក្នុងការប្រកួតចុងសប្តាហ៍នេះ។

Wilshere ដែលត្រូវបានក្លាយជាកីឡាករគ្មានក្លឹបលេង គិតចាប់តាំងពីពេលរដូវក្តៅមុនដែល Bournemouth បានសម្រេចចិត្តបញ្ចប់កុងត្រាជាមួយនឹងគ្នាប៉ុន្តែសំណាងល្អ ដែលលោក Arteta បានផ្តល់ឱកាសដើម្បីការវិលត្រឡប់មកវិញ សម្រាប់កីឡាករវ័យទ២៩ឆ្នាំរូបនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top