កីឡា

Ralf Rangnick ក្លាយជាគ្រូបង្វឹក Man UTD ផ្លូវការ តែតើគាត់ទទួលបានអ្វីខ្លះ និងលក្ខខណ្ឌដូចម្តេចខ្លះ?

អតីតគ្រូបង្វឹកឆ្នើមរបស់ក្លឹប RB Liepzig និង RB Salzburg កាលពីថ្ងៃសុក្រម្សិលមិញនេះ ត្រូវបានក្លឹបបិសាចក្រហម Man UTD ប្រកាសជាផ្លូវការហើយថា នឹងទទួលតំណែង ជាគ្រូបង្វឹកឈុតធំរបស់ក្លឹប តែក្នុងលក្ខខណ្ឌបណ្តោះអាសន្នប៉ុណ្ណោះ។

លោក Ralf Rangnick បានចុះកុងត្រា ដែលមានរយៈពេលត្រឹមតែ៦ខែប៉ុណ្ណោះ រហូតដល់ចុងរដូវកាល ដើម្បីក្លាយជាគ្រូបង្វឹកបណ្តោះអាសន្ន និងរងចាំរហូតដល់មានវត្តមាន របស់គ្រូបង្វឹកថ្មីមកដល់ទឹកដី Old Trafford ខណៈដែលគាត់នឹងទទួលយកការងារ ទីប្រឹក្សារបស់ក្លឹបជំនួសវិញក្នុងរយៈពេល២ឆ្នាំបន្ធែមទៀត។

មុនពេលមកដល់អង់គ្លេសនេះលោក Rangnich កំពុងតែមានវត្តមាន នៅក្នុងប្រទេសរុស្ស៊ី ទីក្រុងមូស្គូនៅឡើយ ក្នុងនាមជាប្រធានផ្នែកកីឡាកររបស់ក្លឹប Lokomotiv Moscow ដែលកុងត្រាថ្មីនៅ Old Trafford លោកនឹងទទួលបានប្រាក់កម្រៃ ប្រមាណជា៣,៨លានផោន ក្នុងមួយឆ្នាំនិងមិនមានប៉ះពាល់ដល់ការចំណាយប្រាក់សំណង ជាមួយនឹងក្លឹបនៅរុស្ស៊ី​ឡើយ ជាមួយនឹងការចាកចេញលើកនេះ។

គួរឲ្យដឹងដែរថា Man UTD ក្រោយការចាកចេញរបស់លោកតា Sir Alex Ferguson មកដែលបានធ្វើការនៅទីនេះ អស់រយៈពេល២៦ឆ្នាំនោះមកទំរង់លេងរបស់ក្លឹបហាក់គ្មានគំរូច្បាស់លាស់ឡើយ ទោះបីជាបានផ្លាស់ប្តូរគ្រូបង្វឹក អស់ប្រមាណជា៥នាក់មកហើយក្តី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top