កីឡា

Xavi ឆ្លើយតបទៅនឹង ព័ត៌មានផ្ទេរ Ferran Torres មកអេស្បាញ

គ្រូបង្វឹកក្លឹប Barcelona លោក Xavi នៅសប្តាហ៍នេះបានធ្វើការឆ្លើយតបមួយ ទៅលើដំណឹងដែលថា កីឡាករ Ferran Torress នឹងអាចផ្ទេរពីអង់គ្លេស មកចូលរួម Camp Nou ជាមួយនឹង Barcelona ។

Torress បានផ្ទេរមកចូលរួម ជាមួយនឹង Man City ពីក្លឹប Valencia ក្នុងតម្លៃខ្លួន២០លានផោន កាលពីរដូវក្តៅឆ្នាំ២០២០ និងបានទទួលកុងត្រា ដែលមានសុពលភាព រហូតទៅដល់៤ឆ្នាំនៅទីនេះ និងកំពុងមានឈ្មោះ ជាកីឡាករដ៏សំខាន់ម្នាក់ របស់លោក Pep Guardiola ផងដែរ។

លោក Xavi នៅក្រោយជ័យជំនះលើក្រុម Villareal កាលពីចុងសប្តាហ៍កន្លងទៅ បាននិយាយថា៖ កីឡាករវ័យ២១ឆ្នាំ Torress រូបនេះមិនទាន់ដល់ពេល ដែលត្រូវនិយាយអំពីរូបគាត់ នៅឡើយ ពីព្រោះថា យើងទើបតែបញ្ចប់ការប្រកួត ដែលវាអាចប៉ះពាល់ដល់អារម្មណ៍ របស់ក្រុមកីឡាករនិងក្រុមការងារ។

គួរឲ្យដឹងដែរថា មុនការប្រកួតនេះអនុប្រធានក្លឹប លោក Rafa Yuste បានអះអាងថាដំណាក់កាលដំបូង នៃការទំនាក់ទំនងគ្នាជាមួយនឹងកីឡាករ Torres ត្រូវបានធ្វើឡើង ដោយក្លឹបហើយនិងរងចាំលទ្ធផល៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top