កីឡា

លោក ស៊ុន សុទ្ធារិទ្ធ​ ៖ ​ក្រុមគ្រូបង្វឹក និងអត្តពលិក កីឡាវាយកូនឃ្លី លើតុ ហ្វឹកហាត់បិទខ្ចប់ នៅពហុកីឡាដ្ឋានមរតកតេជោ តែងតែទទួលបានការ ឧបត្ថម្ភថ្នាក់ដឹកនាំ របស់សហព័ន្ធ

ភ្នំពេញ ៖ លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រាប់ តាមអនឡាញថា ក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនី របស់សហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជា ហ្វឹកហាត់បិទខ្ចប់នៅពហុកីឡាដ្ឋានមរតកតេជោ ដើម្បីត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម នាពាក់កណ្តាលខែឧសភា ឆ្នាំ២០២២តែងតែទទួលបានការឧបត្ថម្ភទំាងសម្ភារៈ ថវិកា និងកម្លាំងចិត្ត ពីថ្នាក់ដឹកនាំសហព័ន្ធ។

លោកបាន បន្តថា កាលពីថ្មីៗ នេះលោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា អមដំណើរ ដោយលោក ឧត្តមសេនីយ៍ឯកបណ្ឌិត ដួង ហេង អនុប្រធានទី១ សហព័ន្ធ លោក ឧកញ៉ា តែ សុខហុង អនុប្រធានទី២ សហព័ន្ធ លោកឧត្តមសេនីយ៍ឯក ពុំ វិត្យា អនុប្រធានសហព័ន្ធ រូបខ្ញុំអគ្គលេខាធិការសហព័ន្ធ លោក ព្រំ ឌុចបូរ៉ានឿន អគ្គហេរញ្ញោសហព័ន្ធ និង ប្រធានក្រុមហ៊ុន LIXIN Group បានចុះសាកសួរសុខទុក្ខ សំណេះសំណាល និង ឧបត្ថម្ភគ្រឿងបរិភោគ ថវិកាជូន គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ។

លោកប្រធានសហព័ន្ធ ឧបត្ថម្ភថវិកា ១៥នាក់ ចំនួន ៣,០០០ ដុល្លារអាមេរិក (ម្នាក់ ២០០ ដុល្លារអាមេរិក) លោកបណ្ឌិត ដួង ហេង អនុប្រធានទី១ ឧបត្ថម្ភ កៅស៊ូ រ៉ាកែត ចំនួន ៣០ បន្ទះ (ម្នាក់ ២ បន្ទះ) លោកឧកញ៉ា តែ សុខហុង អនុប្រធានទី២ ឧបត្ថម្ភ ១លាន រៀល (ចំណាយទិញសម្ភារៈផ្សេង) លោកប្រធាន ក្រុមហ៊ុន LIXIN Group ឧបត្ថម្ភដល់គ្រូបង្វឹក-កីឡាករ កីឡាការិនី ជម្រើសជាតិ ម្នាក់ ២០០ ដុល្លារអាមេរិក (សរុប ៣,០០០ ដុល្លារអាមេរិក) ដល់គ្រូបង្វឹក កីឡាករឥកីឡាការិនីជម្រើសជាតិ ដែលខិតខំធ្វើការហ្វឹកហាត់បិទខ្ទប់។

លោកបានបន្តថា លោក គៀត ច័ន្ទថារិទ្ធបានសម្ដែងការអគុណ​​ ចំពោះការលះបង់ និងខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនី ដែលបានខិតខំហ្វឹកហាត់ ទោះបីត្រូវអនុវត្ត តាមគន្លងថ្មី នៃ សម័យCOVID-19 ជាមួយការហ្វឹកហាត់លក្ខណៈ បិទខ្ទប់ក៏ដោយ លោកប្រធាន បានលើកទឹកចិត្ត និងជំរុញក្រុម ជម្រើសជាតិ ទាំង អស់ បន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមការប្រកួត អន្ដរជាតិនានា និងដណ្ដើមមេដាយជូនជាតិ ពិសេសដំណើរ ឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 ឆ្នាំ២០២៣ នៅកម្ពុជា ។ដោយ៖លី ភីលីព

Most Popular

To Top