ហ្វាំងឡង់៖យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានឲ្យដឹងថា កីឡាករជិះស្គីជនជាតិជប៉ុន Ryoyu Kobayashi បានធ្វើតេស្តិ៍វិជ្ជមានមេរោគឆ្លងវីរុស COVID-19នេះ លោកបានបង្ហាញនៅលើគណនី Twitter របស់លោកកាលពីថ្ងៃអាទិត្យ។
ដំណឹងនេះកើតឡើងមួយថ្ងៃបន្ទាប់ពីកីឡាករ Kobayashi វ័យ ២៥ ឆ្នាំបានក្លាយជាបុរសជនជាតិជប៉ុនដំបូងគេដែលឈ្នះការប្រកួតកីឡាស្គីលោតកម្រិតពិភពលោកចំនួន២០លើក “ski jumping World Cup” ជាមួយនឹងជ័យជម្នះក្នុងព្រឹត្តិការណ៍បុគ្គលទី៣ក្នុងរដូវកាលថ្មីនៅទីក្រុង Ruka ប្រទេសហ្វាំងឡង់។
យោងតាមសហព័ន្ធជិះស្គីអន្តរជាតិបាននិយាយថា សមាជិកម្នាក់នៃក្រុមរបស់ប្រទេសជប៉ុនដែលត្រូវបានធ្វើតេស្តិ៍កាលពីថ្ងៃសៅរ៍ ទទួលបានលទ្ធផលវិជ្ជមាន ទោះបីជាអត្តពលិកត្រូវបានគេនិយាយថា មិនមានរោគសញ្ញាក៏ដោយក៏លោកត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក។
នៅលើគណនី Twitter របស់លោក គឺលោក Kobayashi បានបង្ហោះថា លោកបានឆ្លងវីរុសនេះកាលពីខែមិថុនា ហើយលោកត្រូវបានគេចាក់វ៉ាក់សាំងពេញលេញក៏ដោយ៕