កីឡា

Messi​ លើកពាន Ballon d’Or ទី៧ របស់ខ្លួនជាផ្លូវការ

ទីបំផុតពានរង្វាន់កីឡាករល្អបំផុត របស់ពិភពលោក Ballon d’Or សម្រាប់ឆ្នាំ២០២១នេះ គឺបានរកឃើញម្ចាស់ជាផ្លូវការ ហើយគឺជាកំពូលកីឡាករអាហ្សង់ទីន Lionel Messi និងក៏ជាពានលើកទី៧ របស់គាត់ផងដែរ ។

រហូតមកដល់ពេលនេះ ចាប់តាំងតែពីពានរង្វាន់កីឡាករដ៏ធំបំផុត មួយនេះត្រូវបានបង្កើតឡើង មកកីឡាករយ៉ាងហោចណាស់១០នាក់ ហើយ ដែលអាចលើក ពាននេះយ៉ាងហោចណាស់ម្តង ក្នុងមួយនាក់ ប៉ុន្តែ Lionel Messi គឺជាកំពូលកីឡាករ ដែលឈរនៅលំដាប់លើគេលើកពាននេះ បានច្រើនជាងគេដល់ទៅ៧លើក ខណៈដែល CR7 ឈរនៅលំដាប់លេខ២ លើកពាននេះបាន៥ដង។

ក្រៅពីនោះយើងអាចមើលឃើញ អតីតកីឡាករអតីតកាលផ្សេងទៀត បានត្រឹមលើកពាននេះ៣ដងប៉ុណ្ណោះ ដូចជាអតីតកិឡាករ Johan Cruff,Marco Van Basten និងកីឡាករMichel Platini៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top