កីឡា

Lewandowski ខកខាន Ballon d’Or តែលើកពានខ្សែប្រយុទ្ធល្អបំផុត

កីឡាករឆ្នើមលេខ៩​ របស់ក្លឹប Bayern Munich បានបញ្ចប់ទៅ នៃក្តីសុបិន្តរបស់ខ្លួន នៅក្នុងឆ្នាំនេះ ដើម្បីលើកពាន Ballon d’Or ទៅឲ្យកីឡាករអាហ្សង់ទីន Lionel Messi ប៉ុន្តែទោះបីជាយ៉ាងណាក្តី គាត់នៅតែអាចលើកពានរង្វាន់កីឡាករ ខ្សែប្រយុទ្ធល្អបំផុត ប្រចាំឆ្នាំផងដែរ ពីកម្មវិធីយប់មិញនេះ ។

ក្រោយព្រឹត្តិការណ៍នេះ កីឡាករ Lewandowski មិនបានធ្វើការលាក់អារម្មណ៍ទេថា គាត់គួរតែជាអ្នកលើកពានរង្វាន់ដ៏ធំ មួយនេះ Ballon d’Or ប៉ុន្តែការជួយឲ្យក្លឹប Bayern Munich លើកពានរង្វាន់ដល់ទៅ៣ ក្នុងមួយសម័យកាលមិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់កីឡាករដែលមានវ័យ ៣៣ឆ្នាំទៅហើយរូបនេះ ។

Messi លើកពានរង្វាន់ Ballon d’or ឆ្នាំនេះគឺជាលើកដទី៧របស់គាត់ ទៅហើយនិងជាកំណត់ត្រាថ្មីមួយទៀត សម្រាប់ពានខណៈដែលអ្នកឈរ នៅលេខរៀងទី២គឺ CR7 ដែលអាច​លើកពាន​​រ​ង្វា​ន់​នេះ បានតែ៥ដងប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top