កីឡា

Lewandowski រកបាន៣គ្រាប់ទៀត ជួយ Barcelona យប់មិញ

កីឡាករ Robert Lewandowski ហាក់ដូចជាមិនបានបង្ហាញ ទំរង់លេងអន់ថយឡើយ នៅក្នុងការពេលដែលបានធ្វើដំណើរ មកចូលរួមជាមួយនឹង Barcelona ហើយយប់មិញនេះ គាត់អាចស៊ុតបាន៣គ្រាប់ សាជាថ្មីម្តងទៀត ជួយឲ្យក្រុមយកឈ្នះ លើក្រុម Viktoria Plzen ក្នុងលទ្ធផល៥ទល់នឹង១។

៣គ្រាប់របស់ Lewandowski និង១គ្រាប់ទៀតរបស់កីឡាករ Ferran Torres ផងនិង១គ្រាប់ដោយ Franck Kessie ផងបានធ្វើឲ្យដំណើរ ឆ្ពោះទៅរកពានរង្វាន់ Champions League ពិតជាមានកម្លាំងយ៉ាងខ្លាំងនៅពេលនេះ។

អ្នកជំនាញមើលឃើញថា Viktoria Plzen មិនមែនជាដៃគូរបស់ Barcelona ប៉ុន្តែគេមើលឃើញថា ទំរង់លេងនិងការលេងចូលគ្នារវាងកីឡាករថ្មីៗ និងឆ្នើមរបស់ក្លឹបហាក់ដូចជាមានស៊ីគ្នាខ្លាំង ដោយក្នុងនោះសូម្បីតែ Dembele ផង ក៏បានបង្ហាញទំរង់លេងយ៉ាងឥតខ្ជោះ ក្នុងនាមជាកីឡាករលេខ៧របស់ក្រុម៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top