កីឡា

Kounde៖ លើកក្រោយ Lewandowski នឹងអាចរកគ្រាប់បាល់បាន

កិឡាករខ្សែការពារ Jules Kounde នៅក្រោយប្រកួតបរាជ័យសាជាថ្មី ទៅលើក្រុមខ្លាំងអាល្លឺម៉ង់ Bayern Munich ហើយនោះបានលើកឡើងថា កីឡាករខ្សែប្រយុទ្ធ Lewandowski ប្រកួតលើកក្រោយ នឹងអាចរកគ្រាប់បាល់ បានជាមិនខាន។

ប្រកួតយប់មិញនេះ Barcelona សម្រុកខ្លាំងហើយ Lewandowski ក៏បានបង្កើតឱកាសជាច្រើន លើកច្រើនសាដែរ ប៉ុន្តែសំណាងហាក់ដូចជាមិនផ្តល់ ឱ្យដោយចប់ការប្រកួត Bayern Munich បានយកឈ្នះ Barcelona ក្នុងលទ្ធផល២ទល់នឹង០ នៅលើទឹកដីរបស់ Allianz Arena ។

Koundeបាននិយាយថា៖ ប្រកួតលើកក្រោយ Lewandowski នឹងអាចរកគ្រាប់បាល់ បានជាមិនខាន ទោះបីជាបានខកខានជាច្រើន លើកប្រកួតយប់មិញក្តី។ ទំរង់លេងរបស់គាត់នៅតែល្អ ប៉ុន្តែសំណាងមិនមានហើយយើង បែរជាបានធ្វេសប្រហេល ចន្លោះប្រហោងតូច ចំនួន២ ដែលធ្វើយើងឲ្យរបូតបាល់ទាំង២គ្រាប់តែម្តង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top