កីឡា

Stam៖ កំពស់របស់ Martinez មិនមែនជាបញ្ហាសម្រាប់ Man UTD ឡើយ

មកដល់ពេលនេះកំពស់របស់កីឡាករ Lisandro Martinex បានក្លាយទៅជាប្រធានបទ ដែលត្រូវបានពិភាក្សាគ្នា ស្ទើរគ្រប់ទីកន្លែង សម្រាប់ក្រុមអ្នកគាំទ្រ របស់ក្លឹបបិសាចក្រហម Man UTD ហើយក្នុងនោះសូម្បីតែ វិរៈបុរសរបស់ក្លឹបម្នាក់ ដែលជាអតីតខ្សែការពារឆ្នើមលោក Jaap Stam នោះក៏បានចេញមកបញ្ចេញយោបល់ ពីបញ្ហានេះដែរ។

មានសំណួរជាច្រើននាពេលកន្លងមកថា តើកីឡាករខ្សែការពាររូបនេះ នឹងអាចប្រកួតប្រជែងជាមួយ នឹងកីឡាករខ្សែការពារឆ្នើមៗ របស់លីគកំពូលអង់គ្លេស បានដោយរបៀបណា ប៉ុន្តែក្រោយការបង្ហាញខ្លួនជាច្រើនដងនោះ ក្លឹបបិសាចក្រហម Man UTD ដែលមានទំរង់លេងយ៉ាប់យ៉ឺននោះបែរ ជាដើរតាមក្រោយ Martinez ទៅវិញហើយពេលនេះ កីឡាករវ័យ២៤ឆ្នាំរូបនេះ បានក្លាយទៅជាបេះដូង និងកីឡាករដ៏សំខាន់របស់ក្លឹបទៀតផង។

Stam បានលើកសរសើរជាច្រើនចំពោះ Martinez ដោយបានថែមទាំងនិយាយទៀតថា៖ គាត់គឺជាកីឡាករដ៏ល្អម្នាក់ ខ្ញុំបានមើលឃើញគាត់ភ្លាម តាំងតែពីពេលដែលគាត់ បានមកដល់អង់គ្លេស។ កំពស់ពិតជាបញ្ហា សម្រាប់ខ្សែការពារ ប៉ុន្តែមិនមែនសម្រាប់គាត់ឡើយហើយ ជាក់ស្តែងកន្លងមកគាត់ ក៏បានបង្ហាញស្នាដៃ នៅក្នុងពានរង្វាន់ Champions League ជាមួយនឹងក្លឹបនៅហូឡង់ Ajax ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top