កីឡា

លោក Pep Guardiola បំបែកកំណត់ត្រាថ្មីក្រោយជ័យជំនះយប់មិញ

ជាការប្រកួតជ័យជំនះម្តងទៀតរបស់លោក Pep Guardiola ក្នុងការប្រកួតយប់មិញនេះទៅលើក្រុម Aston Villa ដែលដឹកនាំដោយលោក Steven Gerard ទាំងលទ្ធផល ប្រផិតប្រផោយ២ទល់ នឹង១ ប៉ុន្តែនៅតែត្រូវតាមពីក្រោយក្រុមលេខតោខៀវ Chelsea ដដែលក្នុងតារាង។

ទោះបីជាយ៉ាងណាក្តីប្រកួតនេះ គឺជាការប្រកួតបំបែកកំណត់ត្រាថ្មី មួយទៀតរបស់លោក Pep ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Man City ពីព្រោះថាវាគឺជាការប្រកួតជ័យជំនះលើកទី១៥០ របស់លោកក្នុងចំណោមការប្រកួតទាំង២០៤ ហើយវាគឺជាការដឹកនាំទទួលបានជ័យជំនះលឿន បំផុតរបស់គ្រូបង្វឹកនៅអង់គ្លេស។

១គ្រាប់ដំបូងយប់មិញនេះរកបានដោយកីឡាករ Ruben Dias តាំងតែពីនាទីទី២៧មុនពេលដែលកីឡាករ Bernado Silva អាចបន្ថែម១គ្រាប់ ទៀតនៅនាទី៤៣ ប៉ុន្តែក្រុមម្ចាស់ផ្ទះ Aston Villa មិនអាចធ្វើអ្វីបាន ឡើយរហូតដល់នាទីទី៤៧ ទើបកីឡាករ Ollie Watkins ធ្វើបាន១គ្រាប់តាមពីក្រោយមកវិញ។

ជ័យជំនះយប់មិញនេះក៏បានធ្វើឲ្យលោក Pep អាចទទួលបានអត្រាជ័យជំនះដល់ទៅ៧៤ ភាគរយក្នុងការដឹកនាំទាំង២០៤ ប្រកួតរបស់គាត់ខណៈដែលលោក Jose Mourinho ទទួលបានអត្រាជ័យជំនះ៦៥ភាគរយ រីឯលោកតា Alex Ferguson ទទួលបាន៦១ភាគរយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top