កីឡា

មន្ទីអប់រំកាយ និងកីឡាខេត្តកណ្តាលប្រកាស បើកការប្រកួតកីឡាមហាជនជើង ឯកថ្នាកខេត្តប្រចាំឆ្នាំ២០២១

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានប្រកាសបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២១ រយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២១ នៅតាមទីលានរបស់ខេត្ត។


លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២១ហើយក៏ជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៥នេះសម្រាប់ត្រៀមការប្រកួតកីឡាទូទាំងប្រទេសឆ្នាំ២០២១ នាពេលខាងមុខនេះ។ ព្រឹត្តិការណ៍នេះរួមមានកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់ប៉ អត្តពលកម្ម និងទាញព្រ័ត្រ ។


លោកប្រធានបន្តថា ការប្រកួតនេះបាល់ទាត់មាន១៩ក្រុម បាល់ទាត់បុរសមាន១៦ក្រុម បាល់ទាត់នារី៣ក្រុម បាល់ទះបុរស មាន១៤ក្រុម បុរស៨ក្រុម នារី៦ក្រុម អត្តពលកម្មមាន៥ក្រុមលើកវិញ្ញាសា សរុប៦០នាក់ រីឯប្រភេទកីឡាទាញព្រ័ត្រ មាន១០ក្រុម នារី១០នាក់ និងបុរស១០នាក់ សរុប១០០នាក់ ។


បាល់ទាត់ និងអត្តពលម្មយើងចាប់ផ្តើមការប្រកួតជាផ្លូវការនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅទីលានបាល់ទាត់ខេត្ត វិទ្យាល័យ ហ៊ុន សែន សេរីភាព និងវិទ្យាល័យ ហ៊ុន សែន តាខ្មៅនៅទីក្រុងតាខ្មៅ ៕


ដោយ៖លី ភីលីព

Most Popular

To Top